កម្ពុជា​កំពុងកសាងគ្រឹះដ៏រឹងមាំក្នុងការក្លាយជារដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថលពេល៥ឆ្នាំ

ថ្ងៃទី​១៨ វិច្ឆិកា ២០២៦

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យកម្ពុជាក្លាយជារដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល ក្នុងរយៈពេល៥ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត ដែលសព្វថ្ងៃ​ ក្រសួងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាច្រើន ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង កម្មវិធី DG Super App រួមទាំងកម្មវិធីនានា ដែលអនុញ្ញាតឱ្យក្រសួង-ស្ថាប័នសាធារណៈផ្តល់សេវាក្នុងទម្រង់ឌីថលដល់ប្រជាពលរដ្ឋបានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។

កម្ពុជាកំពុងប្រឹងប្រែងអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥។ ​ ចក្ខុវិស័យនៃក្របខណ្ឌគោលនយោបាយករយៈពេល១៥ឆ្នាំនេះ គឺធ្វើយ៉ាងណា​ នាំកម្ពុជាឱ្យក្លាយជារដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថលដ៏រស់រវើក។

ប៉ុន្តែ បើលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ កម្ពុជាបច្ចុប្បន្ន គឺមានសមត្ថភាពអាចបង្រួមពេលនៅត្រឹម៥ឆ្នាំ ក្នុងការដើរតាមគន្លងថ្មីអាចសម្រេចបាននូវបរិវត្តកម្មឌីជីថលដល់កម្រិត៨០-៩០ភាគរយ ដោយចំណាយអស់តិច ខណៈប្រទេសអភិវឌ្ឍចំណាយថវិកា២ពាន់ទៅ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអភិវឌ្ឍន៍ Software។ តាមការសិក្សារបស់ក្រសួងប្រៃសណីយ៍ សូម្បីតែប្រទេសសិង្ហបុរី មួយឆ្នាំៗចំណាយអស់ជិត៤០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាព Software។

« សម្រាប់កម្ពុជា ខ្ញុំហ៊ាននិយាយដោយមោទកភាពថា យើងបានសម្រេចគោលដៅនូវអ្វីដែលចង់បានក្នុងការកាត់បន្ថយពេលកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំពី២០ឆ្នាំមកនៅត្រឹម៥ឆ្នាំ​ ដោយចំណាយតិចបំផុត។ » ។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្បព្វផ្សាយ ពី ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល ឆ្នាំ២០២១-២០៣៥» នៅក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា​ ។​

ភាពជោគជ័យរបស់កម្ពុជា​ក្នុងដំណើរការបរិវត្តកម្មឌីជីថលនេះ គឺការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ប្រៀបបានដូចជាផ្លូវថ្នល់ អគ្គិសនី និងទឹក ដែលជំរុញការលូតលាស់សេដ្ឋកិច្ចជាតិ។​ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល នាពេលបច្ចុប្បន្ន គឺមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) សម្រាប់ការផ្លាស់ប្ដូរទិន្នន័យ ថ្នាលទូទាត់សងប្រាក់ឌីជីថលបាគង (Bakong) សម្រាប់ការទូទាត់សងប្រាក់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ (Verify.gov.kh) ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (CamDigiKey) ដែលដើរតួជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ឬ e-KYC ខណៈ រដ្ឋាភិបាលក៏កំពុងគិតគូរលើការរៀបចំថ្នាលអត្តសញ្ញាណឌីជីថល។

លោក ជា វ៉ាន់ដេត បន្តអះអាងយ៉ាងដូច្នេះថា ៖ « ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (DPI)ទាំងអស់នេះ គឺជាទិន្នន័យដ៏សំខាន់ដែលពលរដ្ឋស្នើសុំឯកសារអនឡាញពីក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា អត្តសញ្ញាណប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផ្សេងៗ ដើម្បីយកមកប្រើប្រាស់។ តែបើយើងគ្មាន DPI ទេ យើងនឹងពិបាកក្នុងការផ្តល់សេវាអនឡាញ ហើយពលរដ្ឋត្រូវចំណាយពេលយូរក្នុងការទទួលបានសេវាពីរដ្ឋាភិបាល។»។

បើតាមលោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ត្រូវបានភ្ជាប់ពីក្រសួងមួយទៅក្រសួងមួយទៀត ដើម្បីងាយស្រួលនៅពលរដ្ឋស្នើសុំឯកសារ ឬសេវាអ្វីមួយ ដោយមានសុវត្ថិភាព និងចំណេញពេលវេលា។ ​ចំពោះថ្នាលផ្ទៀងផ្ទាល់ឯកសារ verify.gov.kh ដែលក្រសួងប្រៃសណីយ៍អភិវឌ្ឍន៍ឡើង គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ក្នុងការបង្កើតឌីជីថលអាយឌី (Digital ID)។ verify.gov.kh បង្កើតនូវ e-KYC បង្កើតនូវការផ្លាស់ប្តូរទិន្នន័យបំពេញឱ្យ CamDX និងបំពេញឱ្យ CamDigiKey។

« ក្នុងរយៈពេល៣-៤ខែមកនេះ យើងបង្កើតបានរាប់លាន e-KYC ហើយនៅយើងនៅសល់ទិន្នន័យក្នុងដៃ៧លាន ដើម្បី Long in បាន e-KYC។ »។ នេះការលើកឡើងរបស់លោក ជា វ៉ាន់ដេត ដែលថ្នាល verify.gov.kh សម្រាប់បញ្ជាក់ពីត្រឹមត្រូវនៃឯកសារផ្លូវការទាំងអស់តាមរយៈការស្កេន QR Code លើឯកសារ។​

verify.gov.kh មិនត្រឹមតែជា DPI មួយប៉ុណ្ណោះតែ ប៉ុន្តែវាអាចដែលបង្កើត DPI ទី២ ដែលធ្វើការជាមួយ DPI ថ្មី ក្នុងការទូទាត់ប្រាក់ឌីជថល ជាមួយប្រព័ន្ធបាគងរបស់ធនាគារជាតិ នៃកម្ពុជា។ បើតាមលោក ជា វ៉ាន់ដេត verify.gov.kh គឺមានពហុមុខងារក្នុងការបង្កើតហេដ្ឋារចនាសម័្ពន្ធសាធារណៈ ដើម្បីជាមូលដ្ឋានគ្រឹះនៃការផ្តល់សេវាអនឡាញដែលធ្វើឱ្យបរិវត្តកម្មឌីជីថលកម្ពុជាទទួលបានជោគជ័យ។​

« verify.gov.kh ធ្វើការងារក្នុងកម្រិតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ នោះ យើងបង្កើតបានកាបូបឌីជីថល ( Digital Wallet)។ មានន័យថា​ ឯកសារទាំងអស់របស់យើង ដូចជា សញ្ញាបត្រ អត្តសញ្ញាណបត្រ ប័ណ្ណកម្មសិទ្ធិដីធ្លិ រួមទាំងវិញ្ញាបនបត្រផ្សេងៗ ដែលរដ្ឋផ្តល់ឱ្យ ឬក្រុមហ៊ុនផ្តល់ឱ្យពលរដ្ឋ ពេលយើងដាក់ verify ទៅនឹងចូលទៅក្នុងកាបូបឌីជីថលផ្ទាល់ខ្លួនយើងសម្រាប់ស្នើសុំ ​និងយកទៅប្រើប្រាស់ពេលណាក៏បានដែរ។»។ នេះជា DPI ដែលក្រសួងប្រៃសណីយ៍អភិវឌ្ឍន៍ឡើង ដែលបច្ចុប្បន្ន មានប្រទេសតិចតួចណាស់បានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈនេះ ​។

គូរជម្រាបថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ ( verify.gov.kh) គឺជាប្រព័ន្ធឌីជីថលផ្លូវការរបស់រាជរដ្ឋាភិបាល ដែលប្រើបច្ចេកវិទ្យា Blockchain និង QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពដើមនៃឯកសារនានា។ ថ្នាលនេះ ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលដៅលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

គិតត្រឹមខែតុលា ប្រព័ន្ធថ្នាលជាតិ ដែលទទួលបានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ (UN Public Service Awards 2026) នេះ គឺមានក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ រួមទាំងគ្រឹះស្ថានអប់រំចំនួន ៧៧ កំពុងប្រើប្រាស់លើការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២ លានឯកសារ។

ចក្ខុវិស័យរបស់កម្ពុជា គឺអភិវឌ្ឍន៍ verify.gov.kh ឱ្យក្លាយជាវេទិកាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពហុមុខងារ ដែលអាចសម្រួលដល់ប្រតិបត្តិការឌីជីថលប្រកបដោយទំនុកចិត្ត ការចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព និងការទទួលបានសេវាសាធារណៈ និងឯកជនប្រកបដោយភាពរលូន និងងាយស្រួល។ ទិសដៅនេះ គឺដើម្បីសម្រេចនូវការធ្វើបរិវត្តកម្មឌីជីថលកម្ពុជាត្រឹមរយៈពេល៥ឆ្នាំខាងមុខ៕

សូមចុចអាន៖ https://thmeythmey.com/detail/164442

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB

ថ្ងៃទី​១៩ វិច្ឆិកា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

ថ្ងៃទី​១៨ វិច្ឆិកា ២០២៦

អបអរសាទរពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទហ្វ្រង់កូតិច ២០២៦

ថ្ងៃទី​១៦ វិច្ឆិកា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្ដមឯកអគ្គរដ្ឋទូត​អាម៉េរិក Christopher Anderson បានជួបប្រជុំទ្វេភាគី​និង​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍រួម​ស្ដីពីភាពជាដៃគូ​ឱកាស​បញ្ញាសិប្បនិម្មិត

ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧

ថ្ងៃទី​១៧ តុលា ២០២៦

ព័ត៌មានទាក់ទង