សេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ

ថ្ងៃទី​១២ មិថុនា ២០២៥

សេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល បណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត(“ភាគីពាក់ព័ន្ធ”)ទាំងអស់ និងសាធារណជន មេត្តាជ្រាបអំពីវឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” ដូចខាងក្រោម៖

បន្ទាប់ពីសិក្ខាសាលាពិនិត្យស៊ីជម្រៅនាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រុមការងាររបស់ ក.ប.ទ. បានកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតនិងបានផ្ញើសេចក្តីព្រាងដែលបានកែសម្រួល ជូនក្រសួង ស្ថាប័នពិនិត្យនិងផ្តល់យោបល់ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នជាទ្វេភាគីនិងពហុភាគីសរុបចំនួន ១០លើក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលក្រសួង ស្ថាប័នជាច្រើនបានលើកមតិគាំទ្រនិងផ្តល់មតិយោបល់ល្អៗលើសេចក្តីព្រាងនេះ។ ជាជំហានបន្ទាប់ ក.ប.ទ. នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល តំណាងវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ  1
សេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ  2
សេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ  3

រូបភាព 3 សន្លឹក

ដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែទូលំទូលាយពីភាគីពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតក្លាយទៅជាឯកសារថ្នាក់ជាតិដ៏ពេញលេញ ក.ប.ទ សូមបើកការពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីចូលរួមផ្តល់យោបល់ សូមទាញយកសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ឯកសារទស្សនាទាន និងតារាងផ្ដល់យោបល់តាមរយៈឃ្យូអរកូដទី១ ខាងក្រោម រួចបំពេញទម្រង់បែបបទអនឡាញនិងភ្ជាប់តារាងផ្ដល់យោបល់ដែលបានបំពេញរួចនិងឯកសារភ្ជាប់ផ្សេងទៀត ប្រសិនបើមាន តាមរយៈឃ្យូអរកូដទី២ខាងក្រោម ឱ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥៩នាទីយប់។ ក្រុមការងាររបស់ ក.ប.ទ. នឹងពិនិត្យនិងបូកសរុបមតិយោបល់ទាំងអស់ដើម្បីពិចារណាជ្រើសរើសជាធាតុចូលបន្ថែមសម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣។

សេចក្ដីដូចមានជម្រាបជូនខាងលើ សូម ភាគីពាក់ព័ន្ធទាំងអស់និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមពិនិត្យនិងផ្តល់យោបល់តាមការគួរ។ សូមចុចអាន៖ https://www.facebook.com/share/p/1FHcB6XMUK/

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល»

ថ្ងៃទី​១៤ ឧសភា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ថ្ងៃទី​១១ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

ថ្ងៃទី​២៧ មីនា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

ថ្ងៃទី​៩ មករា ២០២៦

សេចក្តីជូនដំណឹង ការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១២ វិច្ឆិកា ២០២៥