សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

ថ្ងៃទី​៩ មករា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនទាំងអស់ ជ្រាបថា ដើម្បីជំរុញការកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំសិក្សាថ្មី ២០២៦ ក.ប.ទ. នឹងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងគោលបំណងបង្កើនធនធាន គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រការបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល ដោយភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖

១. អត្ថប្រយោជន៍នៃការសិក្សា

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា 1
សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា 2

រូបភាព 2 សន្លឹក

និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍នៃការសិក្សាដូចខាងក្រោម៖

- ទទួលបានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន

- ទទួលបានឱកាសធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល ដូចជា ផ្នែកបញ្ញាសិប្បនិម្មិត សន្ដិសុខសាយប័រ និងវិទ្យាសាស្រ្តទិន្នន័យ

- ទទួលបានឱកាសចុះកម្មសិក្សាស្រាវជ្រាវ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យដៃគូបរទេស ដូចជា បារាំង ជប៉ុន ចិន និងកូរ៉េ ជាដើម

- ទទួលបានឱកាសការងារជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា CADT និង/ឬបំពេញការងារជាគ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថលនៅតាមគ្រឹះស្ថាននានាតាមការចាត់តាំងដោយ ក.ប.ទ.។

២. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

- អាហារូបករណ៍សិក្សាដែលមានតម្លៃសរុបប្រមាណ ៨,០០០ ដុល្លារអាម៉េរិក

- ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅនិងហូបចុកប្រចាំខែក្នុងអំឡុងពេលសិក្សា

- ឱកាសការងារជាជំនួយការគ្រូបង្រៀនអំឡុងពេលសិក្សានៅបណ្ឌិត្យសភា CADT។

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- មានសញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល

- ឆ្លងកាត់ការប្រឡងប្រជែងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ដែលទាក់ទងទៅនឹងឯកទេសបច្ចេកវិទ្យាឌីជីថល និងភាសាអង់គ្លេស

- ឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

- បេក្ខជនដែលជាប់ក្នុងការជ្រើសរើស នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា និងត្រូវចុះកិច្ចសន្យាការងារ ជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល ទៅតាមលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ទ. សម្រាប់រយៈពេល ៧ ឆ្នាំ។

៤. សំណុំឯកសារ

បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវដាក់ពាក្យស្នើសុំចូលសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយមានសំណុំឯកសារភ្ជាប់មកជាមួយនូវ៖

- អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន

- ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter)

- សញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល (ច្បាប់ថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែសញ្ញាបត្រដែលបានដាក់បញ្ចូល QR Code ស្ដង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify របស់រាជរដ្ឋាភិបាល)

- ព្រឹត្តិបត្តពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០) ដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ។

៥. កាលបរិច្ឆេទ និងការទទួលពាក្យស្នើសុំប្រឡង

- បេក្ខជន និងបេក្ខនារីត្រូវបំពេញបែបបទពាក្យស្នើសុំចូលសិក្សាតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/master26 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី

- ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភា CADT តាមរយៈប្រព័ន្ធកុំព្យូទ័រ

- បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសន៍ជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

- សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល gs@cadt.edu.kh នៅរៀងរាល់ម៉ោងធ្វើការ។

អាស្រ័យហេតុនេះ សូមនិស្សិត និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/1FBoXZ3xRh/

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល»

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល»

ថ្ងៃទី​១៤ ឧសភា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ថ្ងៃទី​១១ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

ថ្ងៃទី​២៧ មីនា ២០២៦

សេចក្តីជូនដំណឹង ការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

សេចក្តីជូនដំណឹង ការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១២ វិច្ឆិកា ២០២៥

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសដើម្បីចូលរួមសហការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥”

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសដើម្បីចូលរួមសហការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥”

ថ្ងៃទី​៣០ កញ្ញា ២០២៥