
ថ្ងៃទី២០ មេសា ២០២៦
ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអនុវត្ត “គម្រោងគោលនយោបាយបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ឆ្នាំ២០២៦-២០៣១” ក្រោមក្របខណ្ឌប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ ដោយលើកទិសដៅពិភាក្សាទៅលើ “ការអនុវត្តផែនការសកម្មភាពគម្រោងគោលនយោបាយបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ ឆ្នាំ២០២៦-២០៣១”
ទីស្តីការក្រសួងយុត្តិធម៌ ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអនុវត្ត “គម្រោងគោលនយោបាយបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ ឆ្នាំ២០២៦-២០៣១” ក្រោមក្របខណ្ឌប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ ដោយលើកទិសដៅពិភាក្សាទៅលើ “ការអនុវត្តផែនការសកម្មភាពគម្រោងគោលនយោបាយបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ ឆ្នាំ២០២៦-២០៣១” ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជា អនុប្រធាន និងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារគម្រោងផងដែរ។
កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគម្រោង បានធ្វើសេចក្តីណែនាំដល់ក្រុមការងារទាំងអស់អំពី សារបាននៃការបង្កើតគោលនយោបាយបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ ឆ្នាំ២០២៦-២០៣១ រួមទាំងណែនាំអំពីទិសដៅ ចក្ខុវិស័យ ជាពិសេសទៅទៀតនោះ ឯកឧត្តម ប្រធានគម្រោង ក៏បានណែនាំលម្អិតអំពី យន្តការត្រួតពិនិត្យ និងយន្តការវាយតម្លៃរបស់គម្រោង ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តផែនការសកម្មភាព គម្រោងគោលនយោបាយបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ឆ្នាំ២០២៦-២០៣១។





រូបភាព 6 សន្លឹក
សូមចុចអាន៖ https://www.moj.gov.kh/kh/news-event/3717







