
ថ្ងៃទី១៤ មករា ២០២៦
លីទុយអានី និងក្រសួងឧស្សាហកម្មពង្រឹកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ២០២៦ — ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Darius GAIDYS អគ្គរដ្ឋទូតលីទុយអានី និង លោកស្រី Saule Rasickiene អនុប្រធានស្ថានទូត។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាកិច្ចសហប្រតិបត្តិការលើវិស័យសហគ្រាសធុនតូច និងមធ្យម, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងប្រព័ន្ធទិន្នន័យ ដោយផ្តោតជាពិសេសផ្តោតលើអភិបាលកិច្ចឌីជីថល។





រូបភាព 9 សន្លឹក
សូមចុចអាន៖ https://www.facebook.com/share/p/1ChdK1V5RE/







