ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន»

ថ្ងៃទី​២៧ សីហា ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថោង សុពីមករា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ក្រោមអធិបតីភាព លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។ កិច្ចសន្ទនានេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញនិងតំណាងស្ថាប័នសំខាន់ៗផ្សេងទៀត រួមមាន៖ ក្រសួងកិច្ចការនារី ក្រុមហ៊ុន Impact Hub Phnom Penh សមាគមសហគ្រិនស្ត្រីកម្ពុជា និងមានអ្នកចូលរួមមកពីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សហគ្រិនស្រ្តី សាស្ត្រាចារ្យ និងនិស្សិត មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ ៨០នាក់ ក្នុងនោះស្រ្តីមានចំនួនសរុប ៦២នាក់។

កិច្ចសន្ទនាក៏បានផ្តោតយ៉ាងស៊ីជម្រៅលើ៖ (១) ការវិភាគស្ថានភាពបច្ចុប្បន្ន ឱកាស និងបញ្ហាប្រឈមរបស់ស្ត្រីក្នុងវិស័យ STEM និង AI (២) ការបង្កើនសមត្ថភាព AI និងជំនាញឌីជីថល សម្រាប់ស្ត្រីក្នុងរដ្ឋបាលសាធារណៈ និងសហគ្រិនភាព (ដូចជាកម្មវិធី WE Academy) (៣) យុទ្ធសាស្ត្រក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី ដៃគូរវាងរដ្ឋ និងឯកជន ដើម្បីផ្តល់ឱកាសរៀនសូត្រ ការណែនាំ (Mentorship) និងការភ្ជាប់ទៅកាន់ទីផ្សារ និង (៤) វិធីសាស្ត្រត្រៀមខ្លួនសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការចាប់ផ្តើម ឬអភិវឌ្ឍអាជីវកម្មក្នុងយុគសម័យឌីជីថល។

ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» 1
ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» 2
ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» 3

រូបភាព 3 សន្លឹក

ថ្លែងក្នុងកិច្ចសន្ទនានេះ ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានលើកឡើងពីគោលនយោបាយសំខាន់ៗដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសប្បនិម្មិត ដែលជម្រុញបរិវត្តកម្មឌីជីថលនិងបង្កើនទំនុកចិត្តប្រជាពលរដ្ឋ ហើយធានាថាសេវាសាធារណៈទាំងអស់មានភាពងាយស្រួលក្នុងការទទួលបាន មានប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ស្ត្រី។

🎯 គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដោយ ក្រុមការងារជំរុញបរិវត្តកម្មឌីជីថល នៃក្រសួងកិច្ចការនារី និងមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

១. ជំរុញ បំផុសគំនិត និងបង្ហាញពីគំរូភាព (Role Model)៖ ចែករំលែកបទពិសោធន៍ បង្កើតការជឿជាក់ និងបំផុសគំនិតច្នៃប្រឌិតដល់យុវតី សហគ្រិនស្ត្រី និងស្ត្រីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម និង

២. លើកកម្ពស់ការយល់ដឹងពី AI៖ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយសមធម៌។

សូមចុចអាន៖ https://www.facebook.com/share/p/197NwNJmi9/

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB

ថ្ងៃទី​១៩ វិច្ឆិកា ២០២៦

កម្ពុជា​កំពុងកសាងគ្រឹះដ៏រឹងមាំក្នុងការក្លាយជារដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថលពេល៥ឆ្នាំ

ថ្ងៃទី​១៨ វិច្ឆិកា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

អបអរសាទរពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទហ្វ្រង់កូតិច ២០២៦

ថ្ងៃទី​១៦ វិច្ឆិកា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្ដមឯកអគ្គរដ្ឋទូត​អាម៉េរិក Christopher Anderson បានជួបប្រជុំទ្វេភាគី​និង​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍រួម​ស្ដីពីភាពជាដៃគូ​ឱកាស​បញ្ញាសិប្បនិម្មិត

ព័ត៌មានទាក់ទង