ការបង្កើនសមត្ថភាពឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ជាចំណុចស្នូលនៃវេទិកាចែករំលែកទី២

ថ្ងៃទី​៤ សីហា ២០២៦

ការបង្កើនសមត្ថភាពឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ជាចំណុចស្នូលនៃវេទិកាចែករំលែកទី២

វេទិកាចែករំលែកទី២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការបង្កើនសមត្ថភាពឌីជីថលក្នុងការផ្តល់សេវាសាធារណៈ (Digital Enablement in Public Service Delivery)» ដោយមានការអញ្ជើញចូលរួមចែករំលែកពីតំណាងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញការមកពី ៤ប្រទេស រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

វេទិកាបានគូសបញ្ជាក់ថា ការបង្កើនសមត្ថភាពឌីជីថលក្នុងការផ្តល់សេវាសាធារណៈ បានផ្តល់អត្ថប្រយោជន៍ដល់តួអង្គសំខាន់ៗចំនួន៣ រួមមាន៖ ប្រជាពលរដ្ឋ (អ្នកទទួលសេវា) រដ្ឋាភិបាល និងស្ថាប័នសាធារណៈ (អ្នកផ្តល់សេវា) និងមន្ត្រីរាជការ (អ្នកអនុវត្ត)។

ការបង្កើនសមត្ថភាពឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ជាចំណុចស្នូលនៃវេទិកាចែករំលែកទី២
 1

 2

 3

 4

 5
+3

រូបភាព 8 សន្លឹក

ប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា អាចស្នើសុំ និងទទួលសេវាសាធារណៈបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអ៊ីនធឺណិត ឬកម្មវិធីទូរស័ព្ទដៃ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់។ នេះជាការកាត់បន្ថយនីតិវិធីស្មុគស្មាញ ជួយសន្សំសំចៃថវិកា និងពេលវេលា ពិសេសធានាបាននូវបរិយាបន្ន ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ជនមានពិការភាព និងក្រុមងាយរងគ្រោះ អាចទទួលបានសេវាស្មើៗគ្នា។

ដោយឡែករដ្ឋាភិបាល និងស្ថាប័នសាធារណៈ ដែលជាអ្នកផ្តល់សេវា ប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីជួយកាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រី និងប្រជាពលរដ្ឋ។ នេះជាកត្តាគន្លឹះក្នុងការលុបបំបាត់ការបង់ប្រាក់ក្រៅផ្លូវការ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាចកាត់បន្ថយការប្រើប្រាស់ក្រដាស និងសម្ភារៈការិយាល័យ ព្រមទាំងអាចប្រមូល រក្សាទុក និងវិភាគទិន្នន័យបានលឿន និងមានសុវត្ថិភាពខ្ពស់ ដែលជាមូលដ្ឋានគ្រឹះក្នុងការរៀបចំគោលនយោបាយ និងការសម្រេចចិត្តបានត្រឹមត្រូវ។

ទន្ទឹមនេះ មន្ត្រីរាជការ ដែលជាអ្នកអនុវត្ត ប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រាលបន្ទុកការងាររដ្ឋបាលដែល ធ្វើឱ្យមន្ត្រីមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្ដោតលើការងារយុទ្ធសាស្ត្រសំខាន់ៗ។ លើសពីនេះ ការតភ្ជាប់ប្រព័ន្ធទិន្នន័យអន្តរក្រសួង-ស្ថាប័ន ជួយឱ្យមន្ត្រីអាចផ្ទៀងផ្ទាត់ និងផ្លាស់ប្តូរឯកសារគ្នាបានយ៉ាងរហ័ស ដោយមិនចាំបាច់រង់ចាំនីតិវិធីរដ្ឋបាលយឺតយ៉ាវឡើយ។

លទ្ធផលនៃការពិភាក្សាក្នុងវេទិកានេះ បានបង្ហាញយ៉ាងច្បាស់ពីដំណោះស្រាយរួម ក្នុងការរចនាប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើប្រាស់ ធានាបាននូវសមធម៌សង្គម ពិសេសចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយការិយាធិបតេយ្យ និងលុបបំបាត់ឱកាសនៃការប្រព្រឹត្តអំពើពុករលួយ ក្នុងការផ្តល់សេវាសាធារណៈ៕

សូមចុចអាន៖ https://www.facebook.com/share/p/185i3JVuwE/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង