
ថ្ងៃទី៣១ កក្កដា ២០២៦
"វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦"
រាជធានីភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានអញ្ជើញចូលរួមជាអ្នកសម្របសម្រួលកិច្ចពិភាក្សាស្ដីពី កាអនុលោមតាមច្បាប់របស់អាជីវកម្ម ដើម្បីទទួលបានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ការទទួលបានហរិញ្ញប្បទាន នៅក្នុង"វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦" ដោយមានការចូលរួមពីវាគ្មិនកិត្តិយសមកពីស្ថាប័នរដ្ឋ សមាគម និង ឯកជន។ វេទិកាថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល សម្រាប់ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានដែលមានភាពរឹងមាំ បរិយាបន្ន និង ប្រកបដោយចីរភាព។
សូមចុចអាន៖ https://www.facebook.com/share/p/1Bc9qMA4eu/




រូបភាព 4 សន្លឹក







