ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3)

ថ្ងៃទី​៥ សីហា ២០២៦

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធនៃការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាគំរូជោគជ័យដ៏លេចធ្លោមួយ ដល់បណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបីនៅក្នុងកិច្ចពិភាក្សាវគ្គទី២ នៃវេទិកាអភិបាលកិច្ចល្អ ដែលផ្តោតការយកចិត្តទុកដាក់លើ «ការបង្កើនសមត្ថភាពឌីជីថលក្នុងការផ្តល់សេវាសាធារណៈ» អំឡុងពេលកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបី លើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ដែលកម្ពុជាជាប្រធានប្តូរវេន។

🇰🇭 កម្ពុជាបានសម្រេចជ្រើសរើសយកថ្នាល verify.gov.kh មកធ្វើជាប្រធានបទស្នូល ដោយផ្អែកលើចំណុចសំខាន់ៗចំនួន ៤ ដូចជា៖ (១) ស្របតាមមូលបទកិច្ចប្រជុំគឺ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (២) ថ្នាលនេះទើបតែឈ្នះ «ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិឆ្នាំ២០២៦» ក្នុងចំណោមប្រព័ន្ធជាង៧០០ មកពី ៦២ប្រទេស (៣) ជាថ្នាលដែលជួយលុបបំបាត់ការក្លែងបន្លំឯកសារ ធានាសន្តិសុខសាយប័រ និងកាត់បន្ថយការចំណាយខ្ពស់ និង (៤) ជាថ្នាលដែលត្រូវបានទទួលស្គាល់ជា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ទី៤ នៅលើសកលលោក ខណៈកម្ពុជាក៏កំពុងចែករំលែកបទពិសោធនេះ ដល់ប្រទេសដទៃផងដែរ។

ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) 1
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) 2
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) 3
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) 4
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) 5

រូបភាព 5 សន្លឹក

ការលើកយកសមិទ្ធផលនេះមកបង្ហាញនៅលើឆាកអន្តរជាតិ មិនត្រឹមតែសបញ្ជាក់ពីសមត្ថភាពពិតប្រាកដរបស់អ្នកជំនាញឌីជីថលកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់៕

សូមចុចអាន៖ https://www.facebook.com/share/p/1DGwAxWEw6/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង