ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

ថ្ងៃទី​២២ ឧសភា ២០២៦

ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធី Silicon Valley Summit 2026 ដែលរៀបចំដោយក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

កម្មវិធី Silicon Valley Summit 2026 គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមហ៊ុន Plug and Play សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងតួអង្គនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រធុរកិច្ចថ្មីឌីជីថល និងការបង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ ក៏ដូចជាចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីអ្នកជំនាញរៀបចំគោលនយោបាយល្បីៗ ធុរកិច្ចថ្មីដែលមានសក្តានុពលដែលគាំទ្រដោយក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាច្រើនទៀត ព្រមទាំងការធ្វើបទបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Microsoft, Amazon, NVIDIA ។ល។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៥ ០០០ នាក់ មកពីជុំវិញពិភពលោក។

ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក 1
ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក 2
ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក 3
ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក 4

រូបភាព 4 សន្លឹក

នៅក្នុងកម្មវិធីនេះ ឯកឧត្តម សំ សិទ្ធិសេរី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងបានជួបពិភាក្សាជាមួយ Plug and Play France និង Plug and Play Canada ស្តីពីកិច្ចសហការក្នុងការនាំយកធុរកិច្ចថ្មីឌីជីថលចូលរួមកម្មវិធី FrancoTech 2026 ដែលនឹងរៀបចំនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងការចូលរួមសិក្ខាសាលា ដែលផ្ដោតលើការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យនានា។

ឯកឧត្តម ជា សេរីវឌ្ឍ ក៏បានធ្វើបទបង្ហាញអំពីថ្នាល Verify ដែលក្នុងបទបង្ហាញនេះ ឯកឧត្តម ជា សេរីវឌ្ឍ បានលើកឡើងថា ថ្នាល Verify គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure - DPI) ទី៤ របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងបង្កើនទំនុកចិត្ត និងការផ្ទៀងផ្ទាត់ឌីជីថល ឆ្លងដែន។ ថ្នាលនេះមិនត្រឹមតែត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទទួលស្គាល់ និងដាក់អោយប្រើប្រាស់នៅក្នុងប្រទេសជាច្រើនដើម្បីប្រើប្រាស់ជាដំណោះស្រាយសម្រាប់ការផ្ទៀងផ្ទាត់ឌីជីថលផងដែរ។ ឯកឧត្តមក៏បានចែករំលែកអំពីតួនាទីរបស់កម្ពុជា ក្នុងការចូលរួមជំរុញបរិវត្តកម្មឌីជីថលសកល តាមរយៈដំណោះស្រាយឌីជីថលដែលបើកចំហ មានទំនុកចិត្ត និងផ្ដោតលើប្រជាពលរដ្ឋ ជាស្នូល ព្រមទាំងបានបង្ហាញពីមោទនភាពដែលកម្ពុជាកំពុងរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានភាពរួមបញ្ចូល និងអាចធ្វើប្រតិបត្តិការរួមគ្នាបាន។

ក្នុងអំឡុងពេលនៃបេសកកម្មនេះ គណៈប្រតិភូកម្ពុជាក៏បានចូលរួមក្នុងវេទិការបច្ចេកវិទ្យារបស់មជ្ឍមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិត នៅឯសាកលវិទ្យាល័យ San Jose ផងដែរ ដែលមានការធ្វើបទបង្ហាញបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតជួយជំរុញដល់ ការធ្វើអាជីវកម្ម ។

សូមចុចអាន៖ https://www.facebook.com/share/p/1DjqWrZYMq/

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ព័ត៌មានទាក់ទង

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​តំណាងកម្ពុជា ជាហត្ថលេខី​លើកិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​១៦ កក្កដា ២០២៦