ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

ថ្ងៃទី​១៧ សីហា ២០២៦

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា” ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ថ្នាក់ដឹកនាំ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ប្រមាណ ២០០រូប។

សិក្ខាសាលានេះមានគោលបំណងចែករំលែកបទពិសោធផ្ទាល់របស់កម្ពុជាក្នុងការដាក់ឱ្យប្រើថ្នាល verify.gov.kh ទាំងផ្នែកបច្ចេកទេសនិងផ្នែកអនុវត្តតាមវិស័យ ទៅដល់ប្រតិភូអន្តរក្រសួងមកពីទីម័រឡេស្តេ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថ្មីមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ
 1

 2

 3

 4

 5
+7

រូបភាព 12 សន្លឹក

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីឱ្យការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលទទួលជោគជ័យត្រូវការកត្តារួមផ្សំមួយចំនួន រួមមាន ការសម្រេចចិត្តនយោបាយ កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធដែលបង្កើតឡើងដោយធ្វើសមាហរណកម្មចូលគ្នាបាន ធនធានមនុស្សជំនាញ ធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមានកត្តារួមផ្សំមួយចំនួនអាស្រ័យតាមប្រទេសនីមួយៗ។ តាមការវាយតម្លៃដោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំឌីជីថលជាង ២០ប្រទេស បរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចចំណាយពេលដល់ទៅ ២០ទៅ៣០ឆ្នាំ ហើយមិនមានប្រទេសច្រើនទេដែលបានជោគជ័យខ្ពស់។ ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយពេលវេលា ដែលយើងប្រើពី ២០-៣០ឆ្នាំ មកនៅសល់ត្រឹម ៦-៧ឆ្នាំ ឬក្រោម ១០ឆ្នាំ ហើយធានាថា បច្ចេកវិទ្យាទាំងនេះនឹងធ្វើឱ្យយើងសម្រេចបានគោលដៅ ទោះបីជាកត្តាខាងលើ ណាមួយជាឧបសគ្គក៏ដោយ។

អនុវត្តតាមផែនការនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh និងកម្មវិធី DG SuperApp ដែលអាចផ្ដល់សេវាសាធារណៈបានឆាប់រហ័ស ងាយស្រួលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និងមានសុវត្ថិភាពទិន្នន័យ ដែលជាហេតុនាំឱ្យថ្នាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា។ ក្រសួងកំពុងតែប្រែក្លាយថ្នាល verify.gov.kh ឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ដែលមិនអាចខ្វះបាន ហើយជួយបំពេញបន្ថែមលើ DPI ផ្សេងទៀត ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ហើយជឿជាក់ថាកិច្ចសហការជាមួយទីម័រឡេស្តេឱ្យនឹងបានជោគជ័យ ហើយក្លាយជាកិច្ចសហប្រតិបត្តិការគំរូមួយបន្ថែមទៀត សម្រាប់បណ្ដាប្រទេសដែលមានចំណាប់អារម្មណ៍ជាច្រើន អាចចូលរួមប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើតដោយកម្ពុជាដូចគ្នា។

សូមចុចអាន៖ https://www.facebook.com/share/p/1DjyNkDtP3/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង