មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ

ថ្ងៃទី​៣០ មិថុនា ២០២៦

មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ

ទីក្រុងប៊ូសាន៖ មន្ត្រីជំនាញក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនឆ្នើមកម្ពុជា ចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបញ្ជ្រាបបច្ចកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំបែបឌីជីថល» ក្រោមកម្មវិធី Korean e-Learning Improvement Cooperation (KLIC) ដែលបានប្រព្រឹត្ដទៅនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ មានរយៈពេល ០១សប្ដាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

សិក្ខាកាមដែលចូលរួមទាំងអស់គឺជាគ្រូបង្រៀនបង្គោលបច្ចេកវិទ្យាព័ត៌មាន (ICT) នៅគ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិត ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មានទាំងក្នុងម៉ោងសិក្សា និងការអនុវត្ដនៅក្លឹបឌីជីថលក្រៅម៉ោងសិក្សាជូនដល់សិស្សានុសិស្ស ដែលអញ្ជើញមកពីសាលារៀននៅខេត្ដឧត្ដមមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង រតនគីរី ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ។

មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ 1
មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ 2
មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ 3
មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ 4
មន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជាចំនួន ២០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពស្ដីពី «ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការលើកកម្ពស់ការអប់រំ» នៅសាធារណរដ្ឋកូរ៉េ 5
+5

រូបភាព 10 សន្លឹក

កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ទី១. ការផ្សារភ្ជាប់ការប្រើប្រាស់វិធីសាស្ត្របង្រៀនបែបថ្មី ផ្សារភ្ជាប់នឹងបច្ចេកវិទ្យាថ្មីជាពិសេសបញ្ញាសិប្បនិម្មិត (AI) ទី២. បង្កើតបណ្ដាញសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន (Professional Learning Community) នៅតាមកម្រិត‌សាលារៀន និងក្នុងតំបន់ ដើម្បីជំរុញការចែករំលែកចំណេះដឹងឌីជីថលប្រកបគុណភាព ទី៣. បង្កើតផែនការសកម្មភាពច្បាស់លាស់ និងលើកកម្ពស់ការចូលរួមរបស់លោកគ្រូ អ្នកគ្រូក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គាំទ្រដល់កំណែទម្រង់បរិវត្តកម្មឌីជីថលនៅក្នុងវិស័យអប់រំកម្ពុជា ទី៤. កាត់បន្ថយគម្លាតឌីជីថលនៅកម្រិតសាលារៀន ជាពិសេសសាលារៀននៅតាមបន្ទាត់ព្រំដែន និងតំបន់ដាច់ស្រយាល តាមរយៈការបង្កើនកិច្ចសហការជាមួយភាគីកូរ៉េដើម្បីបន្តនិរន្តរភាពនៃការអនុវត្ត និងចែករំលែកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន និងរៀនឱ្យមានប្រសិទ្ធភាព និងទី៥. ជំរុញ និងគាំទ្រសហគមន៍វិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែមានសកម្មភាព និងនិរន្តរភាព។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវព័ត៌មានអប់រំប៊ូសាន ក្រោមកិច្ចសហការ និងសម្របសម្រួលដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចឱ្យបាននូវសូចនាកររយៈពេលវែង នៃការបង្កើតប្រព័ន្ធអប់រំដែលមានគុណភាព ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ដែលការអប់រំបែបឌីជីថល គឺជាអាទិភាពគន្លឹះទី៥ នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ (ESP) ២០២៤-២០២៨។ ការពង្រឹងសមត្ថភាពឌីជីថលរបស់គ្រូបង្រៀន គឺដើម្បីបំប្លែងពួកគាត់ឱ្យទៅជា «ភ្នាក់ងារនៃការផ្លាស់ប្ដូរ (Agents of Change)» ដែលដឹកនាំការធ្វើបរិវត្តកម្មអប់រំឌីជីថលជាក់ស្ដែងនៅតាមសាលារៀន។

គួរបញ្ជាក់ផងដែរថា កម្មវិធី KLIC ជាកិច្ចសហប្រតិបត្ដិការតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្នដែលមានរយៈពេលជាង ២ទសវត្សរ៍ រវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនោះ ផ្ដើមសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកម្ពុជាលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការបង្រៀន-រៀន ព្រមទាំងការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាទំនើបៗ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជាតិទាំងពីរ៕

សូមចុចអាន៖ https://www.facebook.com/share/p/14ovCmx3wtF/

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»

ថ្ងៃទី​១៧ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តចុះបង្រៀនមេរៀនថ្មីៗលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) ដល់សិស្សានុសិស្សសរុបប្រមាណចំនួន ៨៣៥ រូប

ថ្ងៃទី​៩ សីហា ២០២៦

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល»

ថ្ងៃទី​៧ សីហា ២០២៦

ការបើកចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល "មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" (Digital Adoption Foundation for Informal Economy) ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញឌីជីថលមូលដ្ឋានសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,  អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញចូលរួមអម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Wang Xu នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd

ព័ត៌មានទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤

ថ្ងៃទី​៦ សីហា ២០២៦