សេចក្តីជូនដំណឹង ស្តីពី ការដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

ថ្ងៃទី​១១ មេសា ២០២៤

សេចក្តីជូនដំណឹង ស្តីពី ការដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (ស.អ.ភ.) សូមជម្រាបជូននិស្សិត និងសាធារណជនទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាង ក.ប.ទ. និង ស.អ.ភ. ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ ស.អ.ភ. ក្រុមការងារជំនាញបានសហការក្នុងការរៀបចំប្រព័ន្ធនិងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖

- សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១ ជំនាន់ទី២ និងជំនាន់ទី៣

សេចក្តីជូនដំណឹង ស្តីពី ការដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ 1

រូបភាព 1 សន្លឹក

- សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៦ ជំនាន់ទី៧ និងជំនាន់ទី៨

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងនៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

ទន្ទឹមនឹងនេះ ក.ប.ទ. និង ស.អ.ភ. នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញដោយ ស.អ.ភ. ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃ ស.អ.ភ. ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្ដីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្ល)។ អាស្រ័យហេតុនេះ សូមនិស្សិតនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

សូមចុចអាន៖ https://www.facebook.com/share/p/1DoUWeeEY1/

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ជាផ្នែកដ៏សំខាន់មួយជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ជាពិសេសបង្កើនប្រសិទ្ធភាពនៃចរន្តឯកសារដូចជាលិខិតអញ្ជើញជាដើម

ថ្ងៃទី​៥ កញ្ញា ២០២៦

សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាបើកសម្ពាធកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិម្មិត VR (Virtual Reality) សម្រាប់និស្សិត ដើម្បីជំរុញជំនាញឌីជីថលនិងនវានុវត្តន៍បៃតង

ថ្ងៃទី​៤ កញ្ញា ២០២៦

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំសប្តាហ៍ ជូនដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាជាច្រើនក្នុងខេត្តកំពង់ធំ ដោយកម្មវិធីនេះត្រូវបានអនុវត្តសរុបចំនួន ៥ លើកក្នុងខែសីហា ឆ្នាំ២០២៦។

ថ្ងៃទី​៣០ សីហា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន - The Digital Excellence Elite Program for Leaders of Ministries and Institutions - DEEP”

ថ្ងៃទី​២៨ សីហា ២០២៦

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសាធារណៈ នៅប្រទេសសិង្ហបុរី

ថ្ងៃទី​២៧ សីហា ២០២៦

ភាពបុរេសកម្ម និងឆន្ទៈចូលរួមអនុវត្តកម្មវិធីរាជរដ្ឋាភិបាល «ថ្នាលបាយ័ន» របស់ក្រសួង ស្ថាប័ន ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប

ព័ត៌មានទាក់ទង

ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ចាប់ផ្ដើមបេីកទទួលពាក្យ!

ថ្ងៃទី​២៩ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦(Cambodia National Cybersecurity Competition 2026)

ថ្ងៃទី​២៦ ឧសភា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦