សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ”

ថ្ងៃទី​២៤ តុលា ២០២៣

សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ”

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បាន អញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថា សន្និសីទ GovTech ជាលើកដំបូង ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” ដែលមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ពីក្រសួង ស្ថាប័ន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជន ដែលមានចំនួនសរុបប្រមាណ ២០០ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) បានថ្លែងមតិស្វាគមន៍ និងជម្រាបជូនអង្គពិធីទាំងមូលអំពី សកម្មភាពការងាររបស់ ប.ប.ឌ. ក្នុងការចូលរួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈការបណ្តុះបណ្តាលមន្រ្តីរាជការលើជំនាញឌីជីថល ចាំបាច់ ជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល និងការរៀបចំសិក្ខាសាលា វេទិកា និងសន្និសីទសម្រាប់ មន្រ្តីរាជការសិក្សា ស្វែងយល់ អនុវត្ត និងផ្លាស់ប្តូរបទពិសោធការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ នៅតាមវិស័យជំនាញរបស់ក្រសួង ស្ថាប័ន។ ជាក់ស្តែង សន្និសីទ GovTech នាពេលនេះ មានគោលបំណង សំខាន់ចំនួន៣ ដូចជា (១)ផ្តល់វេទិកាសម្រាប់មន្រ្តីបច្ចេកទេសឌីជីថលក្នុងការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល (២)ជំរុញនិងបង្កើនភាពស្និទស្នាលនិងដៃគូសហការ និង(៣)កំណត់ អំពីចំណុចខ្វះខាតនិងកាលានុវត្តភាពសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការរៀបចំគោលនយោបាយបន្ថែម។

សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” 2
សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” 3
សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” 4

រូបភាព 4 សន្លឹក

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ដំណើរការនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថល មិនត្រឹមតែផ្លាស់ប្តូររបៀបដែលប្រជាពលរដ្ឋប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំង ផ្លាស់ប្តូររបៀបដំណើរការទំនាក់ទំនងការងារផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ផងដែរ។ ឯកឧត្តម Stefan Messerer បានបន្ថែមថា តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងរដ្ឋាភិបាលឌីជីថលមួយដែលមានប្រសិទ្ធភាព ការឆ្លើយតប និងផ្តោតការយកចិត្តទុក ដាក់កាន់តែច្រើនលើប្រជាពលរដ្ឋ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារ ពិសេសការគំាទ្ររបស់ ក.ប.ទ. សម្រាប់ការរៀបចំសន្និសីទ GovTech នេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បាន មានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយ ដ៏សំខាន់សម្រាប់ ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្និសីទនេះ ជា ការ ចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធ និងការបញ្ជ្រាបការយល់ដឹងក្នុងការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមក ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័ន ដើម្បីចូលរួមក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យន្តការ អនុវត្តនិងរចនាសម្ព័ន្ធដឹកនាំនៃដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរដែលត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័នជាចាំបាច់ ការរៀបចំតភ្ជាប់បណ្តាញ ឧបករណ៍ឌីជីថលនិងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ឌីជីថលនិងផែនការ សកម្មភាពនៅតាមក្រសួង ស្ថាប័ន។ ថ្មីៗនេះ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ដែលអាចផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាពនិងជឿទុកចិត្តបាន ព្រមទាំងជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាលនិងទិន្នន័យក្រុមហ៊ុន មកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់អត្ថប្រយោជន៍ដល់ក្រសួង ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃ ថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះ ក.ប.ទ. បាននិងកំពុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ក.ប.ទ. បានអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ដោយ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មក្នុងលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/18dJZifyhP/

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB

ថ្ងៃទី​១៩ វិច្ឆិកា ២០២៦

កម្ពុជា​កំពុងកសាងគ្រឹះដ៏រឹងមាំក្នុងការក្លាយជារដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថលពេល៥ឆ្នាំ

កម្ពុជា​កំពុងកសាងគ្រឹះដ៏រឹងមាំក្នុងការក្លាយជារដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថលពេល៥ឆ្នាំ

ថ្ងៃទី​១៨ វិច្ឆិកា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

អបអរសាទរពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

អបអរសាទរពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

ថ្ងៃទី​១៨ វិច្ឆិកា ២០២៦

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទហ្វ្រង់កូតិច ២០២៦

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទហ្វ្រង់កូតិច ២០២៦

ថ្ងៃទី​១៦ វិច្ឆិកា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្ដមឯកអគ្គរដ្ឋទូត​អាម៉េរិក Christopher Anderson បានជួបប្រជុំទ្វេភាគី​និង​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍រួម​ស្ដីពីភាពជាដៃគូ​ឱកាស​បញ្ញាសិប្បនិម្មិត

ព័ត៌មានទាក់ទង

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ថ្ងៃទី​២៤ កក្កដា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

ថ្ងៃទី​២៦ មិថុនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ថ្ងៃទី​២៥ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ថ្ងៃទី​១៧ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦