សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ថ្ងៃទី​១ ធ្នូ ២០២៣

នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក.ដ.ន.ស.) ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងទាំងពីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ដ.ន.ស. និង ក.ប.ទ. ជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១) ដាក់ឱ្យ ប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសាររបស់ ក.ដ.ន.ស. ដែលមានដាក់បញ្ចូល QR Code ស្តង់ដា ២) រៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ដាក់ឱ្យដំណើរការក្នុង ក.ដ.ន.ស. ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក.ដ.ន.ស. និង ៤) សហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ កិច្ចសហប្រតិបត្តិការនៃការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើឯកសាររបស់ ក.ដ.ន.ស. នាថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋ តាមរយៈការកសាងរដ្ឋាភិបាលឌីជីថល សំដៅធានាដល់ការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 3
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 4
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 5
+3

រូបភាព 8 សន្លឹក

ឆ្លៀតក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងទាំងពីរនេះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលកម្ពុជាមាតុភូមិខ្ញុំ (cmhl.gov.kh)” ដែលអាចចាត់ទុកបានថាជា ផែនទីជាតិឌីជីថល ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និងដោយមានការគាំទ្របច្ចេកទេសពី ក.ប.ទ.។ ថ្នាលកម្ពុជាមាតុភូមិខ្ញុំ នឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នទាំងអស់ អាចយកទៅប្រើប្រាស់ និងដាក់បញ្ចូលព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងទីតាំងភូមិសាស្រ្ត និងព័ត៌មាននានា ទៅតាមវិស័យរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយព័ត៌មានទាំងអស់ដែលមាននៅលើផែនទីជាតិឌីជីថលនេះ នឹងអាចយកមកប្រើប្រាស់ក្នុងការវិភាគនិងការសិក្សារៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ព្រមទាំងអាចប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានាផងដែរ។ ជាឧទាហរណ៍ នៅក្នុងវិស័យទូរគមនាគមន៍ គឺ ក.ប.ទ. អាចបញ្ចូលទិន្នន័យស្ថានីយអង់តែនទូរគមនាគមន៍ទៅក្នុង ថ្នាលកម្ពុជាមាតុភូមិខ្ញុំ ហើយយើងអាចដឹងថា នៅក្នុងឃុំ ស្រុក ឬខេត្តនីមួយៗ មានស្ថានីយអង់តែនទូរគមនាគមន៍ ចំនួនប៉ុន្មាន និងមានទីតាំងនៅកន្លែងណាខ្លះ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសនៃ ក.ដ.ន.ស. និង ក.ប.ទ. បាននិងកំពុងសហការគ្នារៀបចំដាក់បញ្ចូល QR Code ស្តង់ដា នៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលអាចអនុញ្ញាតឱ្យធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាននៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចមើលឃើញអំពីទីតាំងក្បាលដីនោះនៅលើ ថ្នាលកម្ពុជាមាតុភូមិខ្ញុំ។

ក.ដ.ន.ស. និង ក.ប.ទ. មានជំនឿយ៉ាងមុតមាំថា ថ្នាលកម្ពុជាមាតុភូមិខ្ញុំ នឹងជួយឱ្យប្រជាពលរដ្ឋនិងធុរជន ទទួលបានព័ត៌មានពាក់ព័ន្ធនឹងទីតាំងភូមិសាស្រ្ត និងព័ត៌មានតាមវិស័យនានា បានគ្រប់ជ្រុងជ្រោយប្រកបដោយភាពងាយស្រួល និងភាពជឿទុកចិត្តបាន ហើយគ្រប់ក្រសួង ស្ថាប័ន ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានាដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/18beKPsPm5/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

ថ្ងៃទី​១២ មីនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

ថ្ងៃទី​១៦ មករា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១១ ធ្នូ ២០២៥

សេចក្តីប្រកាសព័ត៌មានរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”

ថ្ងៃទី​១០ ធ្នូ ២០២៥