សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំនៅក្នុងវេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស

ថ្ងៃទី​២៩ ឧសភា ២០២៤

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា “ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024” កម្រិតពិភពលោក ដែលរៀបចំនៅក្នុង វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមប្រកួត សរុបចំនួន ៥០។ ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រព័ន្ធឌីជីថលចំនួន ៨ ទៀត ហើយទទួលបានពិន្ទុនៅ លំដាប់ទី២ បន្ទាប់ពី ថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាលអត្តសញ្ញាណឌីជីថលនិងហត្ថលេខាអេឡិចត្រូនិក។ ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់កម្រិតអន្តរជាតិ ជាលើកទី២។ ថ្នាលនេះ បានឈ្នះ មេដាយមាស សម្រាប់សេវាសាធារណៈ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលល្អជាងគេក្នុងតំបន់។

វេទិកា WSIS+20 នេះ ត្រូវបានរៀបចំរួមគ្នាដោយស្ថាប័នជំនាញ ៤ របស់អង្គការសហប្រជាជាតិ គឺ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហការឌីជីថលរបស់សកលលោក ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។ វេទិកានេះ មានការចូលរួមពីប្រតិភូជាន់ខ្ពស់ប្រមាណ ៥០០ រូប មកពីអង្គការជាដៃគូរបស់អង្គការសហប្រជាជាតិប្រមាណ ៤០ និងប្រទេសប្រមាណ ១៦០ ប្រទេស ក្នុងនោះ មានអ្នកចូលរួមប្រមាណ ៨០ រូប ជារដ្ឋមន្ត្រី និងជាប្រធាននិយ័តករនៃវិស័យឌីជីថល។ ចំណែក កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024 ត្រូវបានរៀបចំឡើងដោយ ITU និងអង្គការដៃគូ ដើម្បីទទួលស្គាល់សេវារដ្ឋាភិបាលឌីជីថលលំដាប់ខ្ពស់ក្នុងពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគិតគូរអំពីតម្រូវការរបស់ប្រជាជន ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្អែកលើអភិក្រមហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំនៅក្នុងវេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស 1
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំនៅក្នុងវេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស 2

រូបភាព 2 សន្លឹក

ប្រព័ន្ធទាំង ៩ ដែលត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រពីក្នុងចំណោមប្រព័ន្ធ ៥០ ជុំវិញពិភពលោក រួមទាំងថ្នាល verify.gov.kh របស់កម្ពុជា គឺសុទ្ធតែបានគោរពតាមគោលការណ៍សំខាន់ៗ ៧ ក្នុងការអភិវឌ្ឍ គឺ (១) ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ (២) ធន់នឹងការវាយប្រហារពីចោរបច្ចេកវិទ្យា (៣) ងាយស្រួលប្រើប្រាស់ (៤) មានភាពបត់បែនតាមតម្រូវការនៃការប្រើប្រាស់ (៥) អាចដំណើរការបានដោយពុំមានលក្ខខណ្ឌតម្រូវស្មុគស្មាញផ្នែកបច្ចេកទេស (៦) ងាយស្រួលទំនាក់ទំនងជាមួយប្រព័ន្ធផ្សេងៗ និង (៧) មានចីរភាព។ នៅក្នុងចំណោមប្រព័ន្ធទាំង ៩ ដែលបានជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ក៏មានប្រព័ន្ធធំៗលើពិភពលោក ដូចជា ប្រព័ន្ធ DigiLocker របស់ប្រទេសឥណ្ឌា ដែលជាទូផ្ទុកឯកសារឌីជីថលសំខាន់ៗសម្រាប់ប្រជាជន ហើយមានអ្នកប្រើប្រាស់រហូតដល់ ២៣៦ លាននាក់ និងប្រព័ន្ធ SATUSEHAT របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យក្នុងវិស័យសុខាភិបាល ដែលមានការទាញយក (Download) កម្មវិធីទូរសព្ទចំនួន ៥៥ លានដង។

បន្ថែមលើលក្ខខណ្ឌទាំងអស់នេះ ថ្នាល verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ ក្នុងការប្រកួតកម្រិតពិភពលោកនេះបាន ដោយសារលក្ខណៈពិសេសបន្ថែមដូចខាងក្រោម៖

- អាចផ្សារភ្ជាប់រវាងឯកសារក្នុងទម្រង់ជាក្រដាសនិងពិភពឌីជីថលដោយសុវត្ថិភាព ដែលធ្វើឱ្យឯកសារដែលមានដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដារបស់ថ្នាល verify.gov.kh មានតម្លៃប្រើប្រាស់ជាផ្លូវការបានទាំងក្នុងប្រទេស និងឆ្លងប្រទេសជាមួយស្ថាប័នដៃគូ

- អាចរៀបចំប្រព័ន្ធដូចគ្នានៅប្រទេសផ្សេងបានដោយងាយស្រួលនិងឆាប់រហ័ស

- ប្រព័ន្ធ verify.gov របស់ប្រទេសនានាដែលចម្លងពីកម្ពុជា អាចទំនាក់ទំនងគ្នាឆ្លងប្រទេសបាន

- អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពីប្រទេសមួយទៅប្រទេសមួយទៀតកាន់តែងាយស្រួល តាមរយៈការដាក់ឱ្យប្រើប្រាស់បន្ថែមនូវកម្មវិធី Universal Verify App នៅក្នុងពេលអនាគត។

ថ្នាល verify.gov.kh នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ និងបង្កើនជំនឿទុកចិត្តនិងផ្តល់ភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈពីរាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ ឯកសារមានជាអាទិ៍ អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត សញ្ញាបត្រ បណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗទៀត ដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការដាក់ឱ្យប្រើថ្នាល verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/1CRn1YgTjo/

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦

អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

ថ្ងៃទី​២៦ មេសា ២០២៦

ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ថ្ងៃទី​២៤ មេសា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប”

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប”

ថ្ងៃទី​២៣ មេសា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

ថ្ងៃទី​១២ មីនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

ថ្ងៃទី​១៦ មករា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១១ ធ្នូ ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ថ្ងៃទី​២៧ មិថុនា ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល: កិច្ចសហការលើការកសាងសមត្ថភាពក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល

សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល: កិច្ចសហការលើការកសាងសមត្ថភាពក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល

ថ្ងៃទី​៩ ធ្នូ ២០២៤